ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ អំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង



ការចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២៦ នៅផ្សារថ្មីខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងលោក លោកស្រី អនុការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ២រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២៦ នៅផ្សារថ្មីខេត្តបាត់ដំបង។ ក្នុងគោលបំណង តាមដានបម្រែបម្រួលតម្លៃ, វាស់វែងកម្រិតអតិផរណា និងវាយតម្លៃការផ្គត់ផ្គង់ផងដែរ៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២៦ នៅផ្សារថ្មីខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងលោក លោកស្រី អនុការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ២រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២៦ នៅផ្សារថ្មីខេត្តបាត់ដំបង។ ក្នុងគោលបំណង តាមដានបម្រែបម្រួលតម្លៃ, វាស់វែងកម្រិតអតិផរណា និងវាយតម្លៃការផ្គត់ផ្គង់ផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២​ ឆ្នាំ២០២៦ តាមរយៈ Video conference (Zoom app)
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ​ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២​ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video conference system (ZOOM app)៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាណែនាំអំពី ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ និងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាណែនាំអំពី ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ និងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម មូល ធន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាង គ.ប.អ. និងឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ និងជាប្រធានលេខាធិការ គ.អ.ស.អ.ប.អ ។ សិក្ខាសាលានេះរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ សហការជាមួយមន្ទីរផែនការខេត្តបាត់ដំបង នៅសណ្ឋាគារ ស្រ្ពីង ផាក ខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុកទាំង១៤ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តបាត់ដំបង។
សិក្ខាសាលាមានគោលបំណងសំខាន់ៗ ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ រួមទាំងការរៀបចំសកម្មភាព និងសូចនាករពាក់ព័ន្ធ ព្រមទាំងពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនេះនៅថ្នាក់មូលដ្ឋាន និងណែនាំការរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ នៅខេត្តបាត់ដំបង ទាក់ទងនឹងសុខភាព ការអប់រំ ស្រ្តី កុមារ មនុស្សចាស់ និងពង្រឹងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្តបាត់ដំបង ក្នុងការតាមដាននិងការពន្លឿនការអនុវត្តកម្មវិធី សកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦, លោក ញ៉ុក ធាង ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង។ សិក្ខាសាលានេះដែរ ប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តអគារ E និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងសៀមរាប ព្រមទាំងសមាជិក សមាជិកា សរុបចំនួនប្រមាណ ៣០០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាពដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ(១ខែ ឬ៣ខែ ឬ៦ខែ ឬ៩ខែ)  និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំដើម្បីចុះពិនិត្យ និងប្រគល់-ទទួលលទ្ធផលការងារគម្រោងមូលនិធិស្រុកឆ្នាំ២០២៦
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ អមលោកអនុប្រធានការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំដើម្បីចុះពិនិត្យ និងប្រគល់-ទទួលលទ្ធផលការងារគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានការចុះពិនិត្យផ្ទាល់លើការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែប្រវែង នៅឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្តស្រុកបវេល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ អមមន្ត្រីជំនាញ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកបវេល ចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្តស្រុកបវេល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមមន្ត្រីជំនាញ ១រូប បានចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។​ 
ក្នុងគោលបំណង ទៅលើ៖ 
- ចំណតរថយន្ត៖ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ, តម្លៃភាស៊ីមិនឱ្យលើសតម្លៃក្នុងសៀវភៅបន្ទុក, មិនយកភាស៊ីរថយន្តដែលឆ្លងកាត់, ឯកសណ្ឋាន និងប័ណ្ណសម្គាល់ភ្នាក់ងារប្រមូលភាស៊ី ។
- ភាស៊ីផ្សារ៖ តម្លៃភាស៊ីមិនឱ្យលើសតម្លៃក្នុងសៀវភៅបន្ទុក, អនាម័យផ្សារ, ឯកសណ្ឋាន និងប័ណ្ណសម្គាល់ភ្នាក់ងារប្រមូលភាស៊ី ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃពុធ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងគោលបំណង ផ្ដោតលើការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរ បានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្ដីពីការចុះតាមដាន និងស្រង់ថ្លៃទំនិញ និងសេវាលើទីផ្សារតាមបណ្តាខេត្តប្រចាំត្រីមាស សម្រាប់ឆ្នាំ២០២៦
ខេត្តបាត់ដំបង, នារសៀលថ្ងៃអង្គារ​ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំស្ដីពីការចុះតាមដាន និងស្រង់ថ្លៃទំនិញ និងសេវាលើទីផ្សារតាមបណ្តាខេត្តប្រចាំត្រីមាស សម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំអគារចាស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីប្រតិភូក្រុមការងារ នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានការចុះស្រង់ថ្លៃទំនិញ និងសេវាដោយផ្ទាល់ ចំនួន ២ទីតាំង (ឡេង សេងណា លក់គ្រឿងសំណង់គ្រប់ប្រភេទ និងមជ្ឈមណ្ឌល Globalhouse) ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃច័ន្ទ​ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងលោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការក្នុងការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង/ស្រុក និងលោក លោកស្រី ជំនួយការឃុំមួយចំនួនផងដែរ។
ក្នុងគោលបំណង ជំរុញ និងពិភាក្សាជាមួយ លោក លោកស្រី តំណាងក្រុង-ស្រុក ឃុំ-សង្កាត់ ដែលមិនទាន់បានធ្វើ ឬកំពុងធ្វើ ដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៦ របស់ខេត្តបាត់ដំបង នៅផ្សារថ្មីខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃសុក្រ​ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកស្រី អនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៦ របស់ខេត្តបាត់ដំបង នៅផ្សារថ្មីខេត្តបាត់ដំបង។ 
ក្នុងគោលបំណង តាមដានបម្រែបម្រួលតម្លៃ, វាស់វែងកម្រិតអតិផរណា, វាយតម្លៃការផ្គត់ផ្គង់ និងមានជារបាយការណ៍ ជូនអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះស្រង់ស្ថិតិ ផ្សារ(តូប-រាន) ចំណតរថយន្ត និងសត្តឃាតដ្ឋាន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមមន្ត្រីជំនាញ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុក ចុះស្រង់ស្ថិតិ ផ្សារ(តូប-រាន) ចំណតរថយន្ត និងសត្តឃាតដ្ឋាន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ តាមរយៈ Video Conference (ZOOM)
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ តាមរយៈ Video Conference (ZOOM)។ កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦​ តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ  និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កម្មវិធីនេះ ក៏មានការបញ្ចាំងវីដេអូស្ដីពី “សមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ ក្នុងវិស័យបរធនបាលកិច្ច”, ពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនដល់ប្រតិបត្តិករ បុគ្គលផ្ដល់សេវាពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗចំនួន ៤ ស្ដីពី៖ 
១-គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ច និងយន្តការបរធនបាលកិច្ចក្នុងការទាក់ទាញវិនិយោគ
២-ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា
៣-ការគ្រប់គ្រងហានិភ័យ និងកិច្ចគាំពារវិនិយោគិន
៤-ការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
ជារួម វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” បានបង្ហាញពីសមិទ្ធផល និងសក្តានុពលរបស់វិស័យបរធនបាលកិច្ច ព្រមទាំងបានបង្កើតជាវេទិកាសម្រាប់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងអ្នកជំនាញ រួមគ្នាផ្លាស់ប្ដូរទស្សនៈ និងផ្ដល់អនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រកបដោយភាពធន់ ទំនុកចិត្ត និងចីរភាព។
វេទិកា​នេះ​ មានគោលបំណងផ្សព្វផ្សាយគោលនយោបាយ​របស់រាជរដ្ឋាភិបាល​  យន្តការបរធនបាលកិច្ចក្នុង​ក្របខណ្ឌ​គោលនយោបាយ​ ដើម្បីគាំទ្រ​ និង​ ទាក់ទាញ​វិនិយោគិនមក​កម្ពុជា​ និងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង
នាព្រឹកថ្ងៃច័ន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំជីវភាពផ្ទៃក្នុងមន្ទីរ និងបូកសរុបលទ្ធផល​ការងារប្រចាំខែកក្កដា ឆ្នាំ​២០២៦ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅសម្រាប់ខែ​បន្ទាប់ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕
កិច្ចប្រជុំនេះដែរ ក្នុងគោលបំណង៖
- ពង្រឹងវិន័យការងារប្រចាំថ្ងៃ
- បញ្ហាប្រឈមនានា
- មតិយោបល់ចូលរួមតាមការិយាល័យ
- ផ្សេងៗ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត របស់មន្ទីរផែនការខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ក្រោមការរៀបចំដោយមន្ទីរផែនការខេត្តបាត់ដំបង និងដឹកនាំដោយ លោក អ៊ីុវ កុសល ប្រធានមន្ទីផែនការខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តបាត់ដំបង។ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំអគារ E រដ្ឋបាលខេត្តបាត់ដំបង និងមានការរអញ្ជើញចូលរួមពី លោក លោកស្រី តំណាងទីចាត់ការផែនការនិងវិនិយោគខេត្ត លោក លោកស្រី ប្រធាន អនុប្រធានតំណាង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ក្រុងស្រុក និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត ប្រមាណ ៦៩នាក់ ក្នុងនោះស្រី២០នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបាត់ដំបង ជូនដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុង/ស្រុក ប្រធានការិយាល័យផែនការគាំទ្រ ឃុំ/សង្កាត់/ក្រុង/ស្រុក៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ នៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស.២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ និងចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ ក្រោមការដឹកនាំរបស់ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។​ កិច្ចប្រជុំនេះ ធើ្វឡើងនៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ និងមានការចុះជួបសហគ្រាសផលិតជីសរីរាង្គ ប៊ុត សុធី ដោយផ្ទាល់ បន្ទាប់ពី កិច្ចប្រជុំពិភាក្សានេះរួចរាល់ ។ 
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ក្នុងខេត្តបាត់ដំបង រួមមាន៖
- វាយតម្លៃស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម
- វិភាគសមត្ថភាពផលិត បរិមាណផល
- សិក្សាវត្ថុធាតុដើម ខ្សែសង្វាក់ផ្គត់ផ្គង់ និងថ្លៃដើមផលិតកម្ម
- តម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់ចំណីសត្វ និងជីកសិកម្ម
- វិភាគលើស្ថានភាពពាណិជ្ជកម្ម និងសក្តានុពលទីផ្សារ
- កំណត់បញ្ហាប្រឈម និងផ្តល់អនុសាសន៍គោលនយោបាយសម្រាប់លើកកម្ពស់ផលិតកម្មក្នុងស្រុក និងការនាំចេញ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ការពិនិត្យ និងប្រគល់-ទទួលលើគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ របស់ស្រុករុក្ខគិរី ខេត្តបាត់ដំបង
នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ព្រមទាំង លោកអនុប្រធានការិយាល័យ ១រូប បានចូលរួមពិនិត្យ និងប្រគល់-ទទួលលើគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ របស់ស្រុករុក្ខគិរី ខេត្តបាត់ដំបង លើការងារជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ០១ខ្សែ និងការដាក់លូកាត់ផ្លូវ ចំនួន០៣កន្លែង និងការងារស្ដារប្រឡាយដី ០១ខ្សែ ព្រមទាំងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង។
ដោយដំណើរការនៃការប្រគល់-ទទួលត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
១-ការបង្កើតគណៈកម្មាធិការ៖ រដ្ឋបាលស្រុកត្រូវបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដើម្បីពិនិត្យលើសំណុំបែបបទនៃការសាងសង់
២-ការចុះត្រួតពិនិត្យផ្ទាល់៖ ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញត្រូវចុះពិនិត្យមើលគុណភាពសំណង់ ទំហំ និងទីតាំងជាក់ស្តែង ធៀបនឹងលក្ខខណ្ឌបច្ចេកទេសក្នុងកិច្ចសន្យា
៣-កំណត់ហេតុប្រគល់-ទទួល៖ បើការសាងសង់អនុវត្តបានត្រឹមត្រូវ ភាគីទាំងពីរ (រដ្ឋបាលស្រុក និងក្រុមហ៊ុនទទួលការ) ត្រូវចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលបច្ចេកទេស៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ក្រោ​មធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។​ 

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក លោកស្រី រដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ផងដែរ។ 

សម្រាប់​វគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ស្តីពីគណនេយ្យសាធារណៈ​នេះ មាន​ប្រធានបទសំខាន់ៗដែលសិក្ខាកាមត្រូវសិក្សា និងស្វែងយល់រួមមាន៖
១-ការអនុវត្តនីតិវិធីនៃការទូទាត់ថវិកា៖ យល់ដឹងពីការប្រើប្រាស់ប្រាក់បុរេប្រទាន ប្រាក់កម្រិត និងការទូទាត់ផ្សេងៗឲ្យស្របតាមច្បាប់ការគ្រប់គ្រង 
២-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖ ការចងក្រងឯកសារគណនេយ្យ ការកត់ត្រា និងការធ្វើរបាយការណ៍បិទបញ្ជីឱ្យបានត្រឹមត្រូវតាមស្តង់ដារ
៣-ក្រមសីលធម៌ និងការទទួលខុសត្រូវ៖ ការពង្រឹងតួនាទីភារកិច្ចរបស់រជ្ជទេយ្យករ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិការដ្ឋ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 439